ព្រះត្រៃបិដក ភាគ ៧៣

មច្ឆ​ទាយ​កត្ថេ​រាប​ទាន ទី៦


 [១៦៦] ក្នុង​កាលនោះ ខ្ញុំ​កើតជា​សត្វ​អក នៅ​លើ​ឆ្នេរ​ស្ទឹង​ចន្ទ​ភា​គា ខ្ញុំ​បាន​យក​ត្រី​ដ៏​ធំ ថ្វាយ​ដល់​ព្រះ​មុនី ព្រះនាម​សិទ្ធត្ថ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ត្រី ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ត្រី។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មច្ឆ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មច្ឆ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637642274301445984
ទៅកាន់ទំព័រ៖