ព្រះត្រៃបិដក ភាគ ៧៣

ឧបា​គត​ហាស​និ​យត្ថេ​រាប​ទាន ទី៩


 [១៦៩] មាន​ស្រះ​ដែល​ធម្មតា​និមិ្មត​ល្អ​ហើយ នៅ​កណ្តាល​ព្រៃ​ហិមពាន្ត ឯខ្ញុំ​កើតជា​អារក្សទឹក​ក្នុង​ស្រះ​នោះ ជា​អ្នកមាន​ក្បាល​សំយុង​ចុះ​គួរខ្លាច។ ព្រះ​លោកនាយក ព្រះនាម​វិបស្សី ទ្រង់​មាន​សេចក្តី​អនុគ្រោះ មាន​សេចក្តី​ករុណា ប្រាថ្នា​នឹង​ស្រង់​ខ្ញុំ ព្រះអង្គ​ស្តេច​និមន្ត​មក​ក្នុង​សំណាក់​របស់ខ្ញុំ។ ខ្ញុំ (ឃើញ) ព្រះ​មហា​វីរៈ ជា​ទេវតា​ដ៏​ក្រៃលែង ទ្រង់​ជា​នរាសភៈ ស្តេច​ចូល​មក​ហើយ ទើប​ខ្ញុំ​ចេញ​អំពី​លំនៅ បាន​ថ្វាយបង្គំ​ចំពោះ​ព្រះ​សាស្តា។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ​ជា​បុរស​ប្រសើរ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការថ្វាយបង្គំ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឧបា​គត​ហាស​និ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧបា​គត​ហាស​និ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 637642275442383927
ទៅកាន់ទំព័រ៖