ព្រះត្រៃបិដក ភាគ ៧៣

តរ​ណិ​យត្ថេ​រាប​ទាន ទី១០


 [១៧០] ព្រះសម្ពុទ្ធ​លោកនាយក​ជា​សាស្តា ព្រះនាម​វិបស្សី មាន​វណ្ណៈ​ដូច​មាស មាន​ភិក្ខុសង្ឃ​ចោមរោម ទ្រង់​ឋិតនៅ​នា​ឆ្នេរ​ស្ទឹង។ ឯនា​វា​សម្រាប់​ចម្លង​ក្នុង​ស្ទឹង ដែល​មាន​អន្លង់​ធំ​នោះ ក៏​មិន​មាន ទើប​ខ្ញុំ​ចេញ​អំពី​ស្ទឹង មក​ចម្លង​ព្រះ​លោកនាយក។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ចម្លង​ព្រះ​នរុ​ត្ត​មសម្មាសម្ពុទ្ធ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ចម្លង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តរ​ណិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តរ​ណិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 637642275825040449
ទៅកាន់ទំព័រ៖