ព្រះត្រៃបិដក ភាគ ៧៣

ចង្កោ​ដកិ​យត្ថេ​រាប​ទាន ទី៣


 [១៧៣] ព្រះសម្ពុទ្ធ​ទ្រង់​គង់នៅ​ត្រង់​ចន្លោះភ្នំ អាស្រ័យ​មហាសមុទ្ទ ខ្ញុំ​ប្រាថ្នា​នូវ​បុណ្យ ក្រោក​ទៅ​ទទួល ហើយ​បាន​ប្រគេន​ប្រអប់​ផ្កា លុះ​ខ្ញុំ​បាន​ប្រគេន​ប្រអប់​ផ្កាដ​ល់​ព្រះសយម្ភូ ព្រះនាម​សិទ្ធត្ថៈ ព្រះអង្គ​ស្វែងរក​នូវ​គុណ​ធំ ទ្រង់​មាន​សេចក្តី​អនុគ្រោះ​ហើយ បាន​រីករាយ​ក្នុង​ឋានសួគ៌ អស់​មួយ​កប្ប។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ប្រអប់​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ប្រអប់​ផ្កា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ចង្កោ​ដកិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចង្កោ​ដកិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637642277097383572
ទៅកាន់ទំព័រ៖