ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ៦៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមបដិជគ្គៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះចិតកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ចិតកបូជកត្ថេរាបទាន។
អាលុវទាយកត្ថេរាបទាន ទី៨
[១៧៨] មានស្ទឹងធំមួយ ឈ្មោះសុទស្សនៈ នៅក្បែរភ្នំហិមពាន្ត ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមសុទស្សនៈ មានរស្មីល្អ ទ្រង់ប្រាសចាករាគៈ គង់នៅក្បែរស្ទឹងនោះ។ លុះខ្ញុំឃើញព្រះអង្គ ប្រកបក្នុងសេចក្តីស្ងប់រម្ងាប់យ៉ាងក្រៃលែង ខ្ញុំមានចិត្តសង្វេគជ្រះថ្លា បានថ្វាយវល្លិភ្នំ ជាខ្សែស្បៀង ដល់ព្រះសុទស្សនៈអង្គនោះ ដោយដៃរបស់ខ្លួន។
ID: 637642278653477214
ទៅកាន់ទំព័រ៖