ព្រះត្រៃបិដក ភាគ ៧៣

បណ្ណ​ទាយក​វគ្គ ទី២៩
បណ្ណ​ទាយ​កត្ថេ​រាប​ទាន ទី១


 [១៨១] ខ្ញុំ​អង្គុយ​នៅក្នុង​បណ្ណសាលា កំពុង​បរិភោគ​ស្លឹកឈើ​ជា​ភោជន ព្រះសម្ពុទ្ធ​ជាម​ហា​ឥសី ស្តេច​ចូល​មករ​កខ្ញុំ​ដែល​កំពុង​អង្គុយ។ ព្រះសម្ពុទ្ធ​ព្រះនាម​សិទ្ធត្ថ ជា​ប្រទីប​ក្នុង​លោក ព្រះអង្គ​ជា​អ្នករក្សា​នូវ​សត្វលោក​ទាំងអស់ ខ្ញុំ​បាន​ថ្វាយ​ស្លឹកឈើ​ចំពោះ​ព្រះអង្គ ដែល​ទ្រង់​គង់នៅ​លើ​កម្រាល​ស្លឹកឈើ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ស្លឹកឈើ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ស្លឹកឈើ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បណ្ណ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បណ្ណ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 637642280384575456
ទៅកាន់ទំព័រ៖