ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៤៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ១៦ ជាតិ ព្រះនាមនេមិសម្មតៈដូចគ្នា ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះសុវណ្ណបុប្ផិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុវណ្ណបុប្ផិយត្ថេរាបទាន។
ចិតកបូជកត្ថេរាបទាន ទី៦
[១៦] ខ្ញុំ និងអាមាត្យព្រមទាំងជនជាបរិស័ទ នៅក្បែររាជាយតនៈ (ដើមកែស) កាលព្រះមានព្រះភាគ ទ្រង់បរិនិព្វាន ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ដើរទៅកាន់ជើងថ្កររបស់ព្រះសិខី ជាលោកពន្ធុ ខ្ញុំប្រគំតូរ្យតន្រ្តី ហើយបានរោយរាយគ្រឿងក្រអូប និងផ្កាកម្រងក្នុងទីនោះ។
ID: 637642203210134174
ទៅកាន់ទំព័រ៖