ព្រះត្រៃបិដក ភាគ ៧៣

ឆត្ត​ទាយ​កត្ថេ​រាប​ទាន ទី៣


 [១៩៣] ក្នុង​កាលនោះ កូន​របស់ខ្ញុំ​បួស ស្លៀ​កសម្ព​ត់​កា​សាយៈ កូន​ខ្ញុំ​នោះ បាន​ដល់​ភាពជា​ព្រះពុទ្ធ ដែល​សត្វលោក​បូជា បាន​បរិនិព្វាន​ហើយ។ ខ្ញុំ​ស្វែងរក​កូន​របស់​ខ្លួន ក៏​ទៅកាន់​ជើងថ្ករ របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ ជា​កូន​របស់ខ្ញុំ ដែល​បរិនិព្វាន​ហើយ នៅ​ខាងក្រោយ​អារាម។ កាលនោះ ខ្ញុំ​ផ្គង​អញ្ជលី ថ្វាយបង្គំ​ជើងថ្ករ ត្រង់កន្លែង​នោះ ហើយ​ខ្ញុំ​កាន់​ស្វេតច្ឆត្រ​ថ្វាយ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ឆត្រ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ឆត្រ។ ក្នុង​កប្ប​ទី ២៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៧ ជាតិ ជាធំ​ជាង​ជន ព្រះនាម​មហា​រហៈ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឆត្ត​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឆត្ត​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 637642284707700371
ទៅកាន់ទំព័រ៖