ព្រះត្រៃបិដក ភាគ ៧៣

សទ្ទ​សញ្ញ​កត្ថេ​រាប​ទាន ទី៤


 [១៩៤] កាល​ព្រះអាទិត្យ​មិនទាន់​រះ​ឡើង សេចក្តី​ជ្រះថ្លា​យ៉ាង​ខ្លាំង ចំពោះ​ព្រះពុទ្ធ​ដ៏​ប្រសើរ ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ ក៏​កើតមាន​ប្រាកដ​ក្នុង​លោក។ ខ្ញុំ​បានឮ​សំឡេង​ប្រកាស​ថា ព្រះពុទ្ធ​ត្រាស់​ហើយ​ក្នុង​ទីនោះ តែ​ខ្ញុំ​ឥត​បានឃើញ​ព្រះ​ជិនស្រី​នោះ​ឡើយ លុះដល់​ខ្ញុំ​ជិតនឹង​មរណកាល ខ្ញុំ​បាន​ចាប់ភ្លឹក​នឹកដល់​ព្រះពុទ្ធ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​នូវ​ពុទ្ធ​សញ្ញា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សទ្ទ​សញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សទ្ទ​សញ្ញ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637642285107388253
ទៅកាន់ទំព័រ៖