ព្រះត្រៃបិដក ភាគ ៧៣

អម្ព​បិ​ណ្ឌិ​យត្ថេ​រាប​ទាន ទី៩


 [១៩៩] ខ្ញុំ​ឈ្មោះ​រោម​សៈ តែ​គេ​ស្គាល់​រាល់គ្នា​ថា​ទាន​វៈ ខ្ញុំ​បាន​ថ្វាយ​ផ្លែស្វាយ​មួយដុំ​ដល់​ព្រះពុទ្ធ ព្រះនាម​វិបស្សី ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែស្វាយ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ផ្លែស្វាយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អម្ព​បិ​ណ្ឌិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អម្ព​បិ​ណ្ឌិ​យត្ថេ​រាប​ទាន។


អនុ​សំ​សាវ​កត្ថេ​រាប​ទាន ទី១០


 [២០០] ខ្ញុំ​បានឃើញ​ព្រះ​ជិនស្រី ព្រះនាម​វិបស្សី កំពុង​ត្រាច់​ទៅ​បិណ្ឌបាត បាន​ថ្វាយ​ចង្ហាន់​មួយ​វែក ដល់​ព្រះសម្ពុទ្ធ ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ទ្រង់​ប្រកបដោយ​តា​ទិ​គុណ។
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 637642286842857097
ទៅកាន់ទំព័រ៖