ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសេចក្តីសម្គាល់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសម្គាល់ក្នុងព្រះពុទ្ធ។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្តចចក្រពត្តិ មានព្រះនាមសមិតរាជ ទ្រង់មានព្យាយាម មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះពុទ្ធសញ្ញកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ពុទ្ធសញ្ញកត្ថេរាបទាន។
មគ្គសញ្ញកត្ថេរាបទាន ទី៨
[១៨] ពួកសាវ័ករបស់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ជាអ្នកត្រាច់ទៅក្នុងព្រៃ វង្វេងគ្នាក្នុងព្រៃធំ ដូចជាមនុស្សខ្វាក់។
ID: 637642204143102728
ទៅកាន់ទំព័រ៖