ព្រះត្រៃបិដក ភាគ ៧៣
ខ្ញុំបានស្តាប់វាចាព្រះសាគរត្ថេរហើយ ខ្ញុំកសាងនូវពុទ្ធស្តូប ថែទាំព្រះស្តូបដ៏ប្រសើរ របស់ព្រះមុនី អស់ ៥ ឆ្នាំ។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ជានរាសភៈ ខ្ញុំសោយសម្បត្តិ បានដល់នូវអរហត្ត ដោយកុសលកម្មនោះ។ ក្នុងកប្បទី ៧០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ទ្រង់មានប្រាជ្ញាក្រាស់ដូចផែនដី បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន។
ជាតិបូជកត្ថេរាបទាន ទី១០
[២០] កាលព្រះវិបស្សីទ្រង់ប្រសូត ពន្លឺដ៏ធំក៏កើតឡើង ទាំងផែនដី សមុទ្រ និងភ្នំ ក៏ញាប់ញ័រ។ ពួកជនអ្នកទាយនិមិត្ត (ហោរ) បានទាយថា ព្រះសម្ពុទ្ធនឹងកើតឡើងក្នុងលោក ទ្រង់ជាកំពូលសព្វសត្វ នឹងស្រង់ឡើងនូវប្រជុំជន។
ID: 637642205001539708
ទៅកាន់ទំព័រ៖