ព្រះត្រៃបិដក ភាគ ៧៣

បពិត្រ​ព្រះ​មហាមុនី ព្រះអង្គ​ជា​សព្វញ្ញុ​ពុទ្ធ ក្នុង​មនុស្សលោក និង​ទេវតា​លោក សូម​ព្រះអង្គ​អាស្រ័យ​សេចក្តី​អនុគ្រោះ ទទួលយក។ ព្រះមានព្រះភាគ ជា​សព្វញ្ញូ​លោកនាយក ជា​សាស្តា​ដ៏​ប្រសើរ​ក្នុង​លោក ទ្រង់​ជ្រាប​តម្រិះ​របស់ខ្ញុំ ហើយ​ទ្រង់​ទទួលយក។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ទាន ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​បាយាស។ ក្នុង​កប្ប​ទី ៤១ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ១ ជាតិ ព្រះនាម​ពុទ្ធ​រាជ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បាយាស​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បាយាស​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637642207510758482
ទៅកាន់ទំព័រ៖