ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ៨៣ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះរតនប្បជ្ជលរាជ បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨២ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះបទវិក្កមនរាជ ទ្រង់បរិបូណ៌ដោយ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨១ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះវិលោកនរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨០ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះគិរិសាររាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះសម្មុខាថវិកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សម្មុខាថវិកត្ថេរាបទាន។
កុសុមាសនិយត្ថេរាបទាន ទី៦
[២៦] គ្រានោះ ខ្ញុំបានកើតជាព្រាហ្មណ៍ នៅក្នុងក្រុងធញ្ញវតី ជាអ្នកឈ្លាសក្នុងគម្ពីរលក្ខណសាស្ត្រ ឥតិហាសសាស្រ្ត ព្រមទាំងនិឃណ្ឌុសាស្រ្ត និងកេដុភសាស្រ្ត។
ID: 637642209043884211
ទៅកាន់ទំព័រ៖