ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ៧៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ១ ជាតិ ព្រះនាម​បុ​ឡិន​បុប្ផិ​យៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ញាណ​សញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ញាណ​សញ្ញ​កត្ថេ​រាប​ទាន។


គន្ធ​បុប្ផិ​យត្ថេ​រាប​ទាន ទី៩


 [២៩] ព្រះមានព្រះភាគ​ព្រះនាម​វិបស្សី មាន​វណ្ណៈ​ដូច​មាស ទ្រង់​គួរ​ទទួល​នូវ​ទក្ខិណាទាន មាន​ពួក​សាវ័ក​ចោមរោម ស្ដេច​ចេញ​អំពី​អារាម។ ខ្ញុំ​ឃើញ​ព្រះពុទ្ធ​ដ៏​ប្រសើរ ជា​សព្វញ្ញូ​មិន​មាន​អាសវៈ ក៏​មានចិត្ត​ជ្រះថ្លា មានចិត្ត​សោមនស្ស បាន​បូជា​ផ្លូវ ដែល​ស្ដេច​និមន្ត​ទៅ។ ខ្ញុំ​ជា​អ្នក​រីករាយ មានចិត្ត​រីករាយ ចំពោះ​ព្រះសម្ពុទ្ធ​ជាតា​ទិ​បុគ្គល ប្រសើរ​ជាង​សត្វ​ជើង​ពីរ ទើប​ថ្វាយបង្គំ​ព្រះ​តថាគត​ម្តង​ទៀត ដោយចិត្ត​ជ្រះថ្លា​នោះ។
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637642210598102252
ទៅកាន់ទំព័រ៖