ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៤១ អំពីកប្បនេះ ខ្ញុំកើតជាក្សត្រចក្រពតិ្ត ឈ្មោះវរុណៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។
បានឮថា ព្រះគន្ធបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ គន្ធបុប្ផិយត្ថេរាបទាន។
បទុមបូជកត្ថេរាបទាន ទី១០
[៣០] មានភ្នំ ១ ឈ្មោះគោតមៈ នៅព្រៃហិមពាន្ត ដេរដាសដោយឈើផ្សេងៗ ជាទីអាស្រ័យនៅនៃពួកភូតច្រើន។ ខ្ញុំបានសាងអាស្រម ត្រង់កណ្ដាលភ្នំនោះ មានពួកសិស្សចោមរោម តែងនៅក្នុងអាស្រម (ខ្ញុំបបួលពួកសិស្សថា)
ID: 637642210926695938
ទៅកាន់ទំព័រ៖