ព្រះត្រៃបិដក ភាគ ៧៣

បទ​បូ​ជកត្ថេ​រាប​ទាន ទី៤


 [៤] ខ្ញុំ​បាន​ថ្វាយ​ផ្កាម្លិះ ដល់​ព្រះមានព្រះភាគ​ទ្រង់ព្រះ​នាម​សិទ្ធត្ថៈ ខ្ញុំ​បាន​រោយរាយ​ផ្កា ៧ ត្រង់​ព្រះបាទ ដោយ​សេចក្ដីរីករាយ។ ខ្ញុំ​គ្រប​សង្កត់​ពួក​ជន និង​ទេវតា​ក្នុងថ្ងៃនេះ ដោយ​កុសលកម្ម​នោះ ខ្ញុំ​ទ្រទ្រង់​រាងកាយ​ជាទីបំផុត ក្នុង​សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ផ្កា។ ក្នុង​កប្ប​គម្រប់ ៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រ​ពតិ្ត ១៣ ជាតិ ព្រះ​នាម​សម​ន្ត​គន្ធៈ​ដូចគ្នា ទ្រង់​ផ្សាយ​អាណាចក្រ​ទល់នឹង​សមុទ្រ​ទាំង ៤ ជាទីបំផុត ទ្រង់​ជាធំ​ជាង​គណៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​បទ​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បទ​បូ​ជកត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637642197345112974
ទៅកាន់ទំព័រ៖