ព្រះត្រៃបិដក ភាគ ៧៣

សោ​ភិត​វគ្គ ទី១៤
សោ​ភិ​តត្ថេ​រាប​ទាន ទី១


 [៣១] ព្រះ​ជិនស្រី​ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​ច្បង​ក្នុង​លោក ទ្រង់​ជា​នរាសភៈ ទ្រង់​សម្ដែងធម៌ ជា​ចំណែក​ព្រះនិព្វាន ដល់​ពួក​ជន​ច្រើន។ កាលនោះ ខ្ញុំ​បាន​ស្ដាប់​នូវ​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​នោះ ដែល​ទ្រង់​ពោល​ដោយ​វាចា​ដ៏​អង់អាច ខ្ញុំ​ផ្គង​អញ្ជលី មានចិត្ត​នឹង​ក្នុង​អារម្មណ៍​តែមួយ។ សមុទ្រ​ប្រសើរ​ជាង​ស្ទឹង​ទាំងឡាយ ភ្នំព្រះសុមេរុ ប្រសើរ​ជាង​ភ្នំ​ទាំងឡាយ យ៉ាងណាមិញ ជន​ណា​ប្រព្រឹត្ត​ដោយអំណាច​ចិត្ត ជន​នោះ​មិនដល់​មួយ​ចំណិត នៃ​ពុទ្ធញ្ញាណ​ឡើយ ក៏​យ៉ាងនោះ​ដែរ។ លុះ​ព្រះសម្ពុទ្ធ​ជា​ឥសី ប្រកបដោយ​សេចក្ដី​ករុណា ទ្រង់​បញ្ឈប់​នូវ​ធម្មវិធី គង់​ក្នុង​កណ្ដាល​ជំនុំ​ភិក្ខុសង្ឃ ហើយ​សម្ដែង​នូវ​គាថា​ទាំងឡាយ​នេះ​ថា ជន​ណា​បាន​សរសើរ​នូវ​ញាណ​នៃ​ព្រះពុទ្ធ ជា​លោកនាយក ជន​នោះ​ឯង រមែង​មិនទៅ​កាន់​ទុគ្គតិ អស់​មួយ​សែន​កប្ប
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 637642211922638374
ទៅកាន់ទំព័រ៖