ព្រះត្រៃបិដក ភាគ ៧៣

និង​ដុត​បំផ្លាញ​កិលេស​ទាំងឡាយ មានចិត្ត​នឹង​ក្នុង​អារម្មណ៍​តែមួយ មានចិត្ត​តម្កល់​មាំ នឹង​បាន​នាម​ថា​សោ​ភិ​តៈ ជា​សាវ័ក​នៃ​ព្រះ​សាស្តា។ ខ្ញុំ​បាន​ដុត​បំផ្លាញ​កង​កិលេស​ហើយ ភព​ទាំងពួង ខ្ញុំ​បាន​ដកចេញ​ហើយ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។ ក្នុង​កប្ប​ទី ៥០.០០០ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រ​ពតិ្ត ៧ ជាតិ ព្រះនាម​សមុគ្គ​តៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ​ទាំង ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​សោ​ភិ​តត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សោ​ភិ​តត្ថេ​រាប​ទាន។


សុ​ទស្សន​ត្ថេ​រាប​ទាន ទី២


 [៣២] ពួក​ឈើ​មិល​ក្ខុ​មាន​ផ្លែ នៅ​ក្បែរ​ឆ្នេរ​ស្ទឹង​ដ៏​ធំ ខ្ញុំ​កំពុង​ស្វែងរក​ឈើ​នោះ បានឃើញ​ព្រះ​លោកនាយក។
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 637642212287638375
ទៅកាន់ទំព័រ៖