ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ១១៨ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាខ្លឹមចន្ទន៍ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១១៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រោះនាមរោហិណីដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញ ៦ នេះ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះចន្ទនបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ចន្ទនបូជកត្ថេរាបទាន។
ចប់ ភាណវារៈ ទី៨។
បុប្ផឆទនិយត្ថេរាបទាន ទី៤
[៣៤] មានព្រាហ្មណ៍ម្នាក់ មាននាមសុនន្ទៈ ជាអ្នកចេះចប់មន្ត ស្វាធ្យាយមន្ត គួរគេសូមបាន បានបួងសួងនូវយញ្ញ ឈ្មោះវាជបេយ្យៈ។ កាលនោះ ព្រះលោកវិទូជាអគ្គបុរស ព្រះនាមបទុមុត្តរៈ ទ្រង់ប្រកបដោយសេចក្ដីករុណា ទ្រង់ស្វែងរកនូវគុណ អនុគ្រោះដល់ពួកជន ស្ដេចចង្រ្កមនាអាកាស។
ID: 637642213338420367
ទៅកាន់ទំព័រ៖