ព្រះត្រៃបិដក ភាគ ៧៣

ផល​ទាយ​កត្ថេ​រាប​ទាន ទី១០


 [៤០] គ្រានោះ ខ្ញុំ​កើតជា​សត្វ​បរោ​ធកៈ ជា​សត្វ​បរោ​ធកៈ(១) យ៉ាង​តូចបំផុត ទទួលទានដំណេក​នៅ​ក្បែរ​ញកភ្នំ ក្នុង​ទី​ជិត​សំណាក់​ព្រះ​សាស្តា ព្រះនាម​សិខី។ ខ្ញុំ​តែងឃើញ​ព្រះពុទ្ធ​ជា​លោក​គ្គ​នាយក ទាំង​ល្ងាច​ព្រឹក តែ​ខ្ញុំ​នឹង​រក​ទេយ្យធម៌​ថ្វាយព្រះ​សម្ពុទ្ធ មាន​ព្រះទ័យ​នឹង​ប្រសើរ​ជាង​សត្វ​ជើង​ពីរ​ពុំ​បាន។ ខ្ញុំ​បាន​យក​ផ្លែ​ទ្រយឹង ទៅកាន់​សំណាក់​ព្រះពុទ្ធ ព្រះមានព្រះភាគ ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ ទ្រង់​ក៏បាន​ទទួលយក។ លំដាប់​តពីនោះ ខ្ញុំ​ធ្វើ​មរណកាល​ក្នុង​ទីនោះ ដោយចិត្ត​ជ្រះថ្លា អាស្រ័យ​ព្រះ​វិនាយក​ដែល​ខ្ញុំ​ប្រាថ្នា​ហើយ​នោះ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែឈើ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផល​ទាន។ ក្នុង​កប្ប​ទី ១៥ អំពី​កប្ប​នេះ បាន​កើតជា​ស្ដេច​ចក្រពត្តិ ៣ ជាតិ ព្រះនាម​មាល​ភិ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។
(១) ក្នុង​បាលី​ព្រះ​ត្រៃបិដក​ភូមា បារ​វកោ ប្រែថា ព្រាប។
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637642216827013773
ទៅកាន់ទំព័រ៖