ព្រះត្រៃបិដក ភាគ ៧៣

ឧទក​បូ​ជកត្ថេ​រាប​ទាន ទី៦


 [៦] ព្រះសម្ពុទ្ធ​មាន​វណ្ណៈ​ដូច​មាស ស្ដេច​និមន្ត​ទៅ​ឰដ៏​អាកាស រុងរឿង​ដូច​ភ្លើង​ឆេះ​ឆ្នាំង​ខ្លាញ់ ឬដូច​ភ្លើង​កំពុង​ឆេះ​ភ្លឺ​រន្ទាល។ ខ្ញុំ​កាន់​យក​ទឹក​ដោយដៃ សាច​ទៅ​នាអាកាស ព្រះពុទ្ធ​មាន​ព្យាយាម​ធំ ប្រកបដោយ​សេចក្ដី​ករុណា​ចំពោះ​ខ្ញុំ ទ្រង់​ក៏​ទទួល (នូវ​ទឹក​នោះ) ព្រះ​សាស្តា​ព្រះ​នាម​បទុមុ​ត្ត​រៈ​ឋិតនៅ​នាអាកាស ទ្រង់​ជ្រាប​នូវ​តម្រិះ​របស់ខ្ញុំ ហើយ​ទ្រង់​សម្ដែង​គាថា​ទាំងនេះ​ថា ក្នុង ១ សែន​កប្ប អ្នក​នឹង​មិនទៅ​កាន់​ទុគ្គតិ ដោយ​ការ​ថ្វាយ​ទឹក​នេះ​ផង ដោ​យការញុំាង​បីតិ​ឲ្យ​កើតឡើង​ផង។ បពិត្រ​ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ជា​ច្បង​ក្នុង​លោក ទ្រង់​ប្រសើរ​ជាង​ពួក​នរៈ ខ្ញុំ​ព្រះអង្គ​លះបង់​នូវ​ការ​ឈ្នះ និង​ការ​ចាញ់ហើយ បាន​ដល់​នូវ​អចល​ដ្ឋាន ដោយ​កុសលកម្ម​នោះ។ ក្នុង​កប្ប​ទី ១៦៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រ​ពតិ្ត ៣ ជាតិ ទ្រង់ព្រះ​នាម​សហស្ស​រាជ​ដូចគ្នា ទ្រង់​ផ្សាយ​អាណាចក្រ​ទល់នឹង​សមុទ្រ​ទាំង ៤ ទ្រង់​ជាធំ​ជាង​ពួក​ជន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637642198060112760
ទៅកាន់ទំព័រ៖