ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំនោះបានកើតជាស្តេច ១ អង្គ ព្រះនាមសុប្បពុទ្ធ ជាធំជាងជន ជានាយក ជាឥស្សរៈលើពួកនរជន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះមគ្គទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មគ្គទាយកត្ថេរាបទាន។
ផលទាយកត្ថេរាបទាន ទី៨
[៤៨] កាលពីដើមខ្ញុំជាអ្នកធ្វើយាន បានសិក្សាស្ទាត់ក្នុងការឈើ បានធ្វើផែនក្ដារដោយខ្លឹមចន្ទន៍ ថ្វាយចំពោះព្រះលោកពន្ធុ។ (ដោយកុសលកម្មនោះ) ទើបវិមាននេះ ដែលបុញ្ញកម្មតាក់តែងដោយមាស តែងភ្លឺស្វាងរុងរឿង មានទាំងយានដំរី យានសេះ យានទិព្វ កើតប្រាកដឡើង (ដល់ខ្ញុំ)។
ID: 637642219844513446
ទៅកាន់ទំព័រ៖