ព្រះត្រៃបិដក ភាគ ៧៣
ទាំងប្រាសាទ និងគ្រែស្នែង ក៏កើតឡើង (ដល់ខ្ញុំដែរ) កែវជារបស់មិនរំភើប គួរតាមប្រាថ្នា (ក៏កើតឡើង) ដល់ខ្ញុំ នេះជាផលនៃផែនក្តារ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផែនក្តារ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផែនក្តារ។ ក្នុងកប្ប ទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ព្រះនាមភវនិម្មិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ផលទាយកត្ថេរាបទាន។
វដំសកិយត្ថេរាបទាន ទី៩
[៤៩] ព្រះសយម្ភូ ព្រះនាមសុមេធៈ ឥតមានបុគ្គលផ្ចាញ់បាន ទ្រង់ចម្រីនវិវេក ស្ដេចចូលទៅកាន់ព្រៃធំ។
ID: 637642220171544605
ទៅកាន់ទំព័រ៖