ព្រះត្រៃបិដក ភាគ ៧៣
បានឮថា ព្រះឧទកបូជកត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧទកបូជាត្ថេរាបទាន។
នឡមាលិយត្ថេរាបទាន ទី៧
[៧] ព្រះបទុមុត្តរសម្ពុទ្ធ ជាច្បងក្នុងលោក ជាតាទិបុគ្គល ទ្រង់គង់លើកម្រាលស្មៅ មានព្រះហឫទ័យស្ងប់រម្ងាប់ ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំកាន់យកផ្កាបបុស ចងធ្វើជាផ្លិត បង្អោនថ្វាយព្រះពុទ្ធ ទ្រង់ជាធំជាងសត្វជើងពីរ ព្រះអង្គមិនញាប់ញ័រដោយលោកធម៌។ ព្រះសព្វញ្ញូជាលោកនាយក ទ្រង់ទទួលផ្លិតហើយ ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ ទើបទ្រង់សម្តែងគាថានេះថា កាយរបស់តថាគតរលត់ទុក្ខហើយ សេចក្ដីក្ដៅក្រហាយមិនមានឡើយ យ៉ាងណាមិញ ចិត្តរបស់អ្នក ចូររួចស្រឡះចាកភ្លើងទាំងបីប្រការ យ៉ាងនោះដែរ។
ID: 637642198400425357
ទៅកាន់ទំព័រ៖