ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ៩ អំពី​កប្ប​នេះ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ៧ ជាតិ ទ្រង់​មាន​កម្លាំង​ច្រើន ទ្រង់​ឧត្តម បរិបូណ៌​ដោយ​កែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កក្កា​រុ​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កក្កា​រុ​បូ​ជកត្ថេ​រាប​ទាន។


មន្ទារវ​បុប្ផ​បូ​ជកត្ថេ​រាប​ទាន ទី៥


 [៥៥] ខ្ញុំ​ជា​ទេវបុត្ត បាន​បូជា​ចំពោះ​ព្រះពុទ្ធ​ជានា​យក ព្រះនាម​សិខី ខ្ញុំ​បាន​បូជា​ចំពោះ​ព្រះពុទ្ធ​ដោយ​ផ្កា​មន្ទារ​វៈ។ ផ្កាកម្រង​ទិព្វ ជា​គ្រឿង​ប្រក់​លើ​ព្រះ​តថាគត អស់ ៧ ថ្ងៃ ពួក​ជន​ទាំងអស់​មក​ចួប​ជុំគ្នា​ហើយ នមស្ការ​ព្រះ​តថាគត។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថា្វយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 637642223012496057
ទៅកាន់ទំព័រ៖