ព្រះត្រៃបិដក ភាគ ៧៣
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះតិណសូលកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តិណសូលកត្ថេរាបទាន។
នាគបុប្ផិយត្ថេរាបទាន ទី៨
[៥៨] ព្រាហ្មណ៍ឈ្មោះសុវច្ឆៈ ជាអ្នកដល់នូវត្រើយនៃមន្ត មានពួកសិស្សចោមរោម តែងនៅក្នុងចន្លោះភ្នំ។ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលនូវគ្រឿងបូជា ព្រះអង្គមានប្រាថ្នាដើម្បីស្រោចស្រង់នូវខ្ញុំ ទើបស្តេចមកកាន់សំណាក់ខ្ញុំ។ ទ្រង់ចង្រ្កមលើអាកាស ដូចប្រទីបរុងរឿង ទ្រង់ជ្រាបច្បាស់នូវសេចក្តីត្រេកអររបស់ខ្ញុំ ហើយមានព្រះភក្រ្តបែរទៅទិសខាងកើត ស្តេចចៀសចេញទៅ។
ID: 637642224108589753
ទៅកាន់ទំព័រ៖