ព្រះត្រៃបិដក ភាគ ៧៣

ខ្ញុំ​បេះ​ផ្កា​នោះ ដែល​មាន​ក្លិនក្រអូប​យ៉ាង​ក្រៃលែង ហើយ​ធ្វើជា​ព្រះ​ស្តូប​លើ​ផ្នូរខ្សាច់ បូជា​ចំពោះ​ព្រះពុទ្ធ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ១ អង្គ ព្រះនាម​តមោនុ​ទៈ ទ្រង់​មាន​កម្លាំង​ច្រើន បរិបូណ៌​ដោយ​កែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បុ​ន្នា​គបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុ​ន្នា​គបុប្ផិ​យត្ថេ​រាប​ទាន។


កុមុទ​ទាយ​កត្ថេ​រាប​ទាន ទី១០


 [៦០] មាន​ស្រះ​កើត​ឯង​ដ៏​ធំ ក្នុង​ទី​ជិត​ភ្នំ​ហិមពាន្ត ជា​ស្រះ​ដេរដាស​ដោយ​ឈូក និង​ឧប្បល ព្រោងព្រាត​ដោយ​ផ្កា​ឈូកស។
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 637642224772496071
ទៅកាន់ទំព័រ៖