ព្រះត្រៃបិដក ភាគ ៧៣

 បានឮ​ថា ព្រះ​សុ​បា​រិច​រិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុ​បា​រិច​រិ​យត្ថេ​រាប​ទាន។


កណវេ​របុប្ផិ​យត្ថេ​រាប​ទាន ទី២


 [៦២] ព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ជាចម្បង​ក្នុង​លោក ជា​នរាសភៈ មាន​ពួក​សាវ័ក​ចោមរោម​ហើយ ទ្រង់​ស្តេច​មកកាន់​ក្រុង។ ខ្ញុំ​ជា​អ្នកគ្រប់គ្រង​ក្នុង​ខាងក្នុង​បូរី​របស់​ស្តេច ដែល​ស្តេច​តែងតាំង ខ្ញុំ​ចូល​ទៅ​ក្នុង​ប្រាសាទ បានឃើញ​ព្រះពុទ្ធ​ជា​លោកនាយក។ ខ្ញុំ​យក​ផ្កា​ច្បា​រោយរាយ​ចំពោះ​ភិក្ខុសង្ឃ រោយរាយ​ចំពោះ​ព្រះពុទ្ធ ធ្វើឲ្យ​ផ្សេង ច្រើនក្រៃ​លែង​ជាង​នោះ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៨៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ឈ្មោះ​មហិទ្ធិ​កៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637642225894690222
ទៅកាន់ទំព័រ៖