ព្រះត្រៃបិដក ភាគ ៧៣

 បានឮ​ថា ព្រះ​ខជ្ជ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ខជ្ជ​ទាយ​កត្ថេ​រាប​ទាន។


ទេស​បូ​ជកត្ថេ​រាប​ទាន ទី៤


 [៦៤] ព្រះមានព្រះភាគ ព្រះនាម​អត្ថ​ទស្សី ជាចម្បង​ក្នុង​លោក ជា​នរាសភៈ ហោះ​ទៅកាន់​អាកាស ស្តេច​ទៅ​ក្នុង​ផ្លូវអាកាស។ ព្រះ​សាស្តា​ជាម​ហា​មុនី ឋិតនៅ​ក្នុង​ប្រទេស​ណា ហើយ​ទ្រង់​ហោះ​ទៅ ខ្ញុំ​ជ្រះថ្លា បាន​បូជា​ចំពោះ​ប្រទេស​នោះ ដោយដៃ​របស់​ខ្លួន។ ក្នុង​កប្ប​ទី ១១៨ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បានឃើញ​ព្រះ​មហាមុនី ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ចំពោះ​ប្រទេស។ ក្នុង​កប្ប​ទី ១១១ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​គោ​សុជាត ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637642226506408745
ទៅកាន់ទំព័រ៖