ព្រះត្រៃបិដក ភាគ ៧៣

 បានឮ​ថា ព្រះ​សប្បិ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សប្បិ​ទាយ​កត្ថេ​រាប​ទាន។


យុធិ​កបុប្ផិ​យត្ថេ​រាប​ទាន ទី៧


 [៦៧] ខ្ញុំ​ទៅតាម​ទី​បណ្តោយ​ខ្សែទឹក ទៀប​ឆ្នេរ​ស្ទឹង​ឈ្មោះ​ចន្ទ​ភា​គា ខ្ញុំ​បានឃើញ​ព្រះពុទ្ធ​សយម្ភូ ដូច​សាល​រាជព្រឹក្ស ដែល​មាន​ផ្ការីក​ស្គុះស្គាយ ជិត​ស្ទឹង​នោះ។ ខ្ញុំ​កាន់​យក​ផ្កាដ​កខិម ហើយ​ចូល​ទៅ​គាល់​ព្រះ​មហាមុនី ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ថ្វាយ​ចំពោះ​ព្រះពុទ្ធ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៦៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រ​ពតិ្ត​មួយ​អង្គ ព្រះនាម​សា​មុ​ទ្ធ​រៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះសម្ពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 637642227486721743
ទៅកាន់ទំព័រ៖