ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ៥៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមអាវេលៈ ទ្រង់ជាធំជាងជន មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះសមាទបកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សមាទបកត្ថេរាបទាន។
បញ្ចង្គុលិយត្ថេរាបទាន ទី១០
[៧០] ព្រះមានព្រះភាគ ព្រះនាមតិស្សៈ ជាទីពឹងនៃសត្វលោក ជានរាសភៈ ខ្ញុំបានឃើញព្រះពុទ្ធមហាមុនី ព្រះអង្គជាអ្នកឈ្លាសវៃក្នុងវិហារធម៌ កំពុងចូលគន្ធកុដិ ទើបកាន់យកនូវផ្កាកម្រងមានក្លិនក្រអូប ហើយដើរទៅកាន់សំណាក់ព្រះជិនស្រី។ ខ្ញុំមានសទ្ធាតិចតួចសោះ បានថ្វាយនូវគ្រឿងក្រអូប ប្រស់ព្រំដោយម្រាមដៃប្រាំ ចំពោះព្រះសម្ពុទ្ធ។
ID: 637642228515627336
ទៅកាន់ទំព័រ៖