ព្រះត្រៃបិដក ភាគ ៧៤

អម្ព​ដផល​វគ្គ ទី៣៩
អម្ព​ដផល​ទាយ​កត្ថេ​រាប​ទាន ទី១


 [៨១] ព្រះសម្ពុទ្ធ​មាន​ព្រះ​ភាគ ព្រះនាម​សតរង្សី ព្រះអង្គ​ត្រាស់​ដឹង​ឯង ទ្រង់​ឈ្នះ​កិលេស មានប្រាថ្នា​នូវ​វិវេក បាន​ចេញទៅ​ដើម្បី​គោចរ។ ខ្ញុំ​មាន​ផ្លែឈើ​ក្នុង​ដៃ បានឃើញ​ហើយ ក៏​ចូល​ទៅ​រក​ព្រះមានព្រះភាគ ដ៏​ប្រសើរ​ជាង​នរៈ ខ្ញុំ​ក៏​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ហើយ​បាន​ថ្វាយ​ផ្លែ​ម្កាក់។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផល​ទាន។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ​ដោយលំដាប់ ពុទ្ធសាសនា ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោលចេញ​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​កាត់​នូវ​ចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 637643070008727799
ទៅកាន់ទំព័រ៖