ព្រះត្រៃបិដក ភាគ ៧៤
បានឮថា ព្រះអម្ពុដផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អម្ពុដផលទាយកត្ថេរាបទាន។
លពុជទាយកត្ថេរាបទាន ទី២
[៨២] ក្នុងកាលនោះ ខ្ញុំជាអារាមិកជន (អ្នកថែសួនច្បារ) នៅក្នុងនគរពន្ធុមតី បានឃើញព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលីគឺរាគៈ កំពុងស្តេចទៅឰដ៏អាកាស។ ខ្ញុំបានយកផ្លែខ្នុរសម្លថ្វាយព្រះពុទ្ធដ៏ប្រសើរ ឯព្រះសម្ពុទ្ធមានយសដ៏ធំ មានព្រះហឫទ័យស្ងប់រម្ងាប់ បានទ្រង់ឋិតនៅឰដ៏អាកាស ទទួលយក។ ខ្ញុំមានការកើតឡើងនៃបីតិ ដែលជាគុណនាំមកនូវសេចក្តីសុខក្នុងបច្ចុប្បន្ន ព្រោះតែថ្វាយផ្លែខ្នុរដល់ព្រះពុទ្ធ ដោយចិត្តជ្រះថ្លា។ ក្នុងកាលនោះឯង ខ្ញុំមានបីតិដ៏ទូលំទូលាយផង មានសេចក្តីសុខដ៏ឧត្តមផង រតនៈតែងកើតឡើងដល់ខ្ញុំ ដែលកើតហើយក្នុងឋានទាំងពួង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។
ID: 637643070312477832
ទៅកាន់ទំព័រ៖