ព្រះត្រៃបិដក ភាគ ៧៤

កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោលចេញ​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​កាត់​នូវ​ចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បន​សផល​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បន​សផល​ទាយ​កត្ថេ​រាប​ទាន។


សោ​ណកោដិ​វី​សត្ថេ​រាប​ទាន ទី៩


 [៨៩] ក្នុង​សាសនា​នៃ​ព្រះពុទ្ធ ព្រះនាម​វិបស្សី ខ្ញុំ​បាន​ធ្វើ​គុហា​មួយ ក្នុង​រាជធានី​ឈ្មោះ​ពន្ធុ​មតី ដើម្បី​សង្ឃ​ដែល​មក​អំពី​ទិស​ទាំង ៤។ ខ្ញុំ​បាន​ចំណាយ​សំពត់​ក្រាល​ទី​គុហា​ដោយ​សំពត់ ខ្ញុំ​មានចិត្ត​ខ្ពស់​ឡើង មានចិត្ត​សោមនស្ស ក៏​ធ្វើ​នូវ​សេចក្តី​ប្រាថ្នា ក្នុង​កាលនោះ​ថា ខ្ញុំ​សូមឲ្យ​ព្រះសម្ពុទ្ធ​ប្រោសប្រាណ​ផង សូមឲ្យ​បាន​បព្វជ្ជា​ផង សូម​ពាល់ត្រូវ​នូវ​ព្រះនិព្វាន​ដ៏​ប្រសើរ ជា​សន្តិសុខ​ដ៏​ឧត្តម​ផង កុំបី​អាក់ខាន។
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637643072914977824
ទៅកាន់ទំព័រ៖