ព្រះត្រៃបិដក ភាគ ៧៤

កាល​ភព​មុន ក្នុង​ជាតិ​ដទៃ តថាគត​ជា​អ្នកលេង ឈ្មោះ​បុ​នាលិ បាន​ពោល​បង្កាច់​នូវ​ព្រះ​បច្ចេកពុទ្ធ ព្រះនាម​សុរភី ព្រះអង្គ​ជា​បុគ្គល​មិន​ប្រទូស្ត​ឡើយ។ ដោយ​វិបាក​នៃ​កម្ម​នោះ តថាគត​អន្ទោល​ទៅ​ក្នុង​នរក​អស់កាលដ៏យូរ រងទុក្ខ​វេទនា​អស់​ពាន់​នៃ​ឆ្នាំ​ដ៏​ច្រើន ដោយ​សំណល់​នៃ​កម្ម​នោះ ក្នុង​បច្ឆិមភព​នេះ តថាគត​បាន​នូវ​ការ​ពោល​ចង្កា​ច់ ព្រោះ​ហេតុ​នៃ​នាង​សុន្ទរិ​កា។ មួយទៀត តថាគត​ពោល​បង្កាច់​សាវ័ក​ឈ្មោះ​នន្ទ របស់​ព្រះពុទ្ធ ទ្រង់​គ្រប​សង្កត់​នូវ​សត្វលោក​ទាំងពួង តថាគត​បាន​អន្ទោល​ទៅ​ក្នុង​នរក អស់កាលដ៏យូរ ព្រោះ​ការ​ពោល​បង្កាច់​នូវ​សាវ័ក​នោះ។ តថាគត​បាន​អន្ទោល​ទៅ​ក្នុង​នរក អស់កាលដ៏យូរ ចំនួន​មួយ​ហ្មឺន​ឆ្នាំ លុះ​តថាគត​បាន​មក​ជា​មនុស្ស ក៏បាន​នូវ​ការ​ពោល​បង្កាច់​ជាច្រើន។ ដោយ​សំណល់​នៃ​កម្ម​នោះ នាង​ចិញ្ចមា​នវិ​កា មក​ពោល​បង្កាច់​តថាគត​ក្នុង​ប្រជុំជន ដោយ​ពាក្យ​មិន​ពិត។ តថាគត​កើតជា​ព្រាហ្មណ៍ តែង​ជា​អ្នកចេះ​មន្ត មាន​គេ​ធ្វើ​សក្ការបូជា បង្ហាញ​មន្ត​ដល់​មាណព ៥០០ នាក់​ក្នុង​ព្រៃធំ។
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637643073869665485
ទៅកាន់ទំព័រ៖