ព្រះត្រៃបិដក ភាគ ៧៤
ដោយវិបាកនៃកម្មនោះ ក្នុងកាលនោះ តថាគតនៅក្នុងស្រុកវេរញ្ជា ព្រាហ្មណ៍និមន្តឲ្យឆាន់តែបាយដំណើបអស់ ៣ ខែ។ តថាគតបានហាមឃាត់កូនអ្នកចំបាប់ ក្នុងកាលដែលគ្មានព្រះពុទ្ធត្រាស់ ដោយវិបាកនៃកម្មនោះ ជំងឺខ្នងក៏កើតដល់តថាគត។ តថាគតកើតជាពេទ្យ បានដាក់ថ្នាំបញ្ចុះសេដ្ឋីបុត្ត ដោយវិបាកនៃកម្មនោះ ជំងឺចុះឈាម ក៏កើតឡើងដល់តថាគត។ ក្នុងភពមួយនោះ តថាគតកើតជាជោតិបាល បានផ្ទញ់ផ្ទាល់ព្រះសុគត ព្រះនាមកស្សបថា ព្រោះអ្វីក៏ថា ត្រាស់ដឹងពោធិញ្ញាណជាទីផូរផង់ គេរកបានដោយកម្រក្រៃលែង។ ដោយវិបាកនៃកម្មនោះ តថាគតប្រព្រឹត្តទុក្ករកិរិយាជាច្រើន ក្នុងឧរុវេលប្រទេស អស់ ៦ វស្សា ទើបបានត្រាស់ដឹងឡើង។ តថាគតមិនបាននូវពោធិញ្ញាណដ៏ឧត្តមដោយផ្លូវនុ៎ះទេ តថាគតហេតុតែបុព្វកម្មនោះដាស់តឿន ក៏ស្វែងរកតាមផ្លូវខុស។ តថាគតមានបុណ្យ និងបាបអស់រលីងហើយ បានវៀរបង់នូវកម្ដៅទាំងពួង មិនមានសេចក្តីសោក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានអាសវៈ នឹងបរិនិព្វាន។
ID: 637643074514977857
ទៅកាន់ទំព័រ៖