ព្រះត្រៃបិដក ភាគ ៧៤

អារក្ខ​ទាយក​វគ្គ ទី៣២
អារក្ខ​ទាយ​កត្ថេ​រាប​ទាន ទី១


 [១១] ខ្ញុំ​បាន​ឲ្យ​គេ​ធ្វើ​របង​ផង ខ្ញុំ​បាន​ថ្វាយ​ជន​អ្នករក្សា​ផង ដល់​ព្រះ​មុនី​ព្រះនាម​ធម្ម​ទស្សី ទ្រង់​ជាធំ​ជាង​សត្វ​ជើង​ពីរ ប្រកបដោយ​តា​ទិ​គុណ។ ក្នុង​កប្ប​ទី ១.៨០០ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ ខ្ញុំ​បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ដោយ​សេសសល់​នៃ​កម្ម​នោះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អារក្ខ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អារក្ខ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637643022564035723
ទៅកាន់ទំព័រ៖