ព្រះត្រៃបិដក ភាគ ៧៤
បិលិន្ទវគ្គ ទី៤០
បិលិន្ទវច្ឆត្ថេរាបទាន ទី១
[៩១] ខ្ញុំជាឆ្មាំទ្វារ ក្នុងនគរហង្សវតី ខ្ញុំសន្សំភោគសម្បតិ្ត ជាអកោ្ខភិនី រាប់មិនបាន ទុកក្នុងផ្ទះ។ ក្នុងកាលនោះ ខ្ញុំទៅអង្គុយក្នុងទីស្ងាត់ ហើយញុំាងចិត្តឲ្យរីករាយ គឺអង្គុយក្នុងប្រាសាទដ៏ប្រសើរ ហើយគិតយ៉ាងនេះថា ភោគសម្បត្តិរបស់អញមានច្រើន ទីខាងក្នុងបុរីរបស់អញក៏ធំទូលាយ សូម្បីព្រះរាជាព្រះនាមអានន្ទ ជាធំលើផែនដី ក៏ទ្រង់ហៅរកអញ។ ព្រះពុទ្ធនេះជាមុនី កើតឡើងព្រោះអាស្រ័យហេតុ ក៏កើតឡើងហើយ ទាំងភោគសម្បត្តិរបស់អញក៏មាន អញនឹងថ្វាយទានចំពោះព្រះសាស្តា។ វត្ថុទានដ៏ប្រសើរ គឺបង្អែកក្នុងបល្ល័ង្កលើដំរី និងវត្ថុមានចំនួនច្រើន ព្រះអង្គម្ចាស់ព្រះនាមបទុមៈ បានថ្វាយចំពោះព្រះពុទ្ធជិនសិរី។ ឯអញនឹងថ្វាយទានចំពោះព្រះសង្ឃ ជាពួកដ៏ប្រសើរខ្ពង់ខ្ពស់ ព្រោះទានដ៏ប្រសើរ អញមិនធ្លាប់ថ្វាយឡើយ អញជាអាទិកម្មិកបុគ្គល។
ID: 637643075131227815
ទៅកាន់ទំព័រ៖