ព្រះត្រៃបិដក ភាគ ៧៤

សេចក្តី​សុខ​ជា​ផល​នៃ​អំពើ​ណា ក្នុង​ការ​បូជា អញ​នឹង​គិត​នូវ​អំពើនោះ​ឲ្យ​ច្រើន អញ​បានឃើញ​បរិក្ខារ​ទាន ជា​ទី​ញុំាង​សេចក្តី​ត្រិះរិះ​របស់​អញ​ឲ្យ​ពេញ។ អញ​នឹង​ឲ្យ​នូវ​បរិក្ខារ​ចំពោះ​ព្រះសង្ឃ ជា​ពួក​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់ (ព្រោះថា) អញ​មិនដែល​ឲ្យ​ទាន​ដល់​ពួក​ជន​ដទៃ​សោះ អញ​ជា​អាទិកម្មិក​បុគ្គល។
 ខណៈនោះ ខ្ញុំ​ចូល​ទៅ​រក​ពួក​ជាង​ត្បាញ​ផែង ហើយ​ឲ្យ​ធ្វើ​ឆត្រ រួច​ឲ្យ​គេ​ប្រមូល​ឆត្រ​មួយ​សែន​ទុក​ក្នុង​ទីមួយ។ ឲ្យ​គេ​ប្រមូល​សំពត់​មួយ​សែន​ទុក​ក្នុង​ទីមួយ ឲ្យ​គេ​ប្រមូល​បាត្រ​មួយ​សែន​ទុក​ក្នុង​ទីមួយ។ ខ្ញុំ​ឲ្យ​គេ​ធ្វើ​កាំបិតព្រា កាំបិតកោរ ម្ជុល និង​កាំបិត​កាត់​ក្រចក ឲ្យ​សមគួរ​ដល់​វត្ថុ​នោះ ហើយ​ឲ្យ​គេ​ទុក​ក្នុង​ទី​ខាងក្រោម​ឆត្រ។ ខ្ញុំ​ឲ្យ​គេ​ធ្វើ​ផ្លិត​សម្រាប់​បក់ និង​ផ្លិត​ស្លឹកត្នោត ផ្លិត​ស្លាប​ក្ងោក ផ្លិត​រោម​មន្ទុ​យចាមរី តម្រងទឹក និង​វត្ថុ​សំរាប់​ទ្រ​ប្រេង ឲ្យ​សមគួរ​ដល់​វត្ថុ​នោះ ខ្ញុំ​ឲ្យ​គេ​ធ្វើ​បំពង់ម្ជុល ខ្សែ​អាយោគ វត្ថពន្ធ​ចង្កេះ និង​ជើងបាត្រ​ដែល​ធ្វើល្អ ឲ្យ​សមគួរ​ដល់​វត្ថុ​នោះ។ ខ្ញុំ​បាន​ញុំាង​ភេសជ្ជៈ​ទាំងឡាយ ឲ្យ​ពេញ​ក្នុង​ភាជន៍​សម្រាប់​បរិភោគ និង​ក្នុង​ផ្តិល​លោហៈ ហើយ​ទុក​ក្នុង​ទី​ខាងក្រោម​ឆត្រ។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637643075447321561
ទៅកាន់ទំព័រ៖