ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​ឲ្យ​គេ​ធ្វើ​សេនាសនៈ គ្រឿង​ជូត​ជើង ទីដេក ទី​អង្គុយ ឈើច្រត់ ឈើស្ទន់ ឈើ​រងជើង និង​គ្រឿងក្រអូប សម្រាប់​លាប​សីសៈ។ ខ្ញុំ​ឲ្យ​គេ​ធ្វើ​ដែកភ្លើង តាំង​ផែនក្តារ គ្របបាត្រ ថាស បោយ​សម្រាប់​ដងទឹក លំអិត​សម្រាប់​ងូត និង​ស្នូក​សម្រាប់​ជ្រលក់។ (ខ្ញុំ​បាន​ឲ្យ​គេ​ធ្វើ) សំពត់​ជូត​មុខ សំពត់ងូត​ទឹក សំពត់​សម្រាប់​ងូតទឹក​ភ្លៀង និសីទនៈ សំពត់​បិទ​បូស និង​ស្បង់។ ខ្ញុំ​ឲ្យ​គេ​ធ្វើ​ចីពរ សង្ឃាដី ថ្នាំ​ហិត ច្រាស​ដុសធ្មេញ ទឹក​ជ្រក់ វត្ថុ​ប្រៃ ទឹកឃ្មុំ និង​ទឹកដោះជូរ។ វត្ថុ​ណា ឈ្មោះថា​ដែលគេ​គប្បី​ឲ្យ គឺ​ក្រមួនឃ្មុំ កំណាត់សំពត់ កន្សែងជូតមុខ និង​ចេស ឬវត្ថុ​ណា គួរ​ដល់​ព្រះ​សាស្តា ខ្ញុំ​ក៏​ប្រមូលរបស់​ទាំងអស់​នុ៎ះ ហើយ​នាំចូល​ទៅ​គាល់​ព្រះរាជា ព្រះនាម​អានន្ទ ព្រះអង្គ​ជា​អ្នកចម្លង​ពួក​ជន ជា​អ្នកមាន​យស​ធំ។ ខ្ញុំ​ក្រាប​ថ្វាយបង្គំ​ដោយ​ត្បូង រួច​ក្រាបទូល​ថា យើង​ទាំងពីរ​នាក់ មាន​ជាតិ​ខ្ពង់​ខ្ពស់​សើ្ម​គ្នា មានយស​ថ្កុំ​ថ្កើង​សើ្ម​គ្នា។
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 637643075886696742
ទៅកាន់ទំព័រ៖