ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំបានពោលពាក្យនេះ ចំពោះមុខពួកតុលាការថា សូមពួកអ្នកតុលាការស្តាប់ពាក្យខ្ញុំ ដ្បិតព្រះរាជាបានប្រទានពរដល់ខ្ញុំ។ ខ្ញុំមិនតម្កល់ទុកនូវវត្ថុអ្វីមួយ សូម្បីតែជីវិតក៏បវារណាដែរ កាលព្រះរាជាបានប្រទានពរដល់ខ្ញុំហើយ ខ្ញុំក៏ទទួលយកនូវព្រះពុទ្ធជាបុគ្គលប្រសើរ។ ព្រះរាជាបានប្រទានព្រះពុទ្ធល្អហើយ អ្នកទាំងឡាយ ចូរកាត់នូវសេចក្តីសង្ស័យរបស់ខ្ញុំ ខ្ញុំនឹងស្តាប់នូវព្រះឱង្ការរបស់ព្រះអង្គ ជាស្តេចរក្សាផែនដី។ (អ្នកតុលាការពោលថា) យើងស្តាប់ពាក្យរបស់ជនទាំងពីរហើយ នឹងកាត់សេចក្តីសង្ស័យក្នុងរឿងនុ៎ះ ដូចតទៅនេះ បពិត្រព្រះសម្មតិទេព ពរទាំងពួងដែលព្រះអង្គប្រទានហើយ ដល់ឆ្មាំទា្វរនេះ ជាពរដែលគេត្រូវតែកាន់យកទាំងអស់។ ខ្ញុំមិនតម្កល់ទុកនូវវត្ថុអ្វីមួយ សូម្បីតែជីវិត ក៏បវារណាដែរ ខ្ញុំស៊ូដល់នូវសេចក្តីលំបាក ដរាបដល់អស់ជីវិត ប្រសើរជាង។ ខ្ញុំដឹងច្បាស់នូវព្រះអង្គនេះ ដែលដល់នូវទុក្ខក្រៃលែង ហើយបានប្រទានពរដែលគេត្រូវតែកាន់យកទាំងអស់ បពិត្រព្រះសម្មតិទេព ព្រះអង្គបរាជ័យហើយ គួរតែព្រះរាជានុញ្ញាតឲ្យព្រះតថាគត ដល់ឆ្មាំទ្វារនោះចុះ។
ID: 637643076548102878
ទៅកាន់ទំព័រ៖