ព្រះត្រៃបិដក ភាគ ៧៤
ជាមហាមុនី ព្រះអង្គប្រាថ្នាដើម្បីចម្លងខ្ញុំ ក៏ទ្រង់ទទួលវត្ថុនោះ ខ្ញុំបានប្រគេនបាត្រ ផ្សេងដោយឡែក ដល់ភិក្ខុមួយរូបៗ។ ពួកភិក្ខុក៏លះបង់បាត្រដែលខ្លួនធ្លាប់មាន ហើយទ្រទ្រង់នូវបាត្រជាវិការៈនៃលោហៈ។ ព្រះពុទ្ធទ្រង់គង់ក្នុងមណ្ឌប ជាវិការៈនៃផ្កា អស់ ៧ យប់ ៧ ថ្ងៃ ទ្រង់ញុំាងពួកសត្វជាច្រើនឲ្យត្រាស់ដឹង ទ្រង់ញុំាងធម្មចក្រឲ្យប្រព្រឹត្តទៅ កាលញុំាងធម្មចក្រឲ្យប្រព្រឹត្តទៅ (ក៏ទ្រង់គង់នៅ) ខាងក្រោមមណ្ឌបជាវិការនៃផ្កា។ ពួកសត្វ ៨ ម៉ឺន ៤ ពាន់ ក៏បានត្រាស់ដឹងមគ្គផល លុះដល់ថ្ងៃជាគម្រប់ ៧ ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ ព្រះអង្គគង់នៅក្នុងម្លប់ឆត្រ បានសម្តែងនូវគាថាទាំងនេះថា មាណពណា បានឲ្យទានដ៏ប្រសើរ ជាទានមិនខ្វះខាត ដល់តថាគត តថាគតនឹងសរសើរមាណពនោះ ហេតុនោះ អ្នកទាំងឡាយ ចូរស្តាប់នូវពាក្យរបស់តថាគតកាលសម្តែង ដូចតទៅនេះចុះ សេនាប្រកបដោយអង្គ ៤ គឺដំរី ១ សេះ ១ រថ ១ ពលថ្មើរជើង ១ នឹងចោមរោមនូវមាណពនោះជានិច្ច នេះជាផលនៃទានទាំងពួង។ យានដំរី
ID: 637643077857478187
ទៅកាន់ទំព័រ៖