ព្រះត្រៃបិដក ភាគ ៧៤

ឆត្រ​រត្ន័ នឹង​បាំង​ក្នុង​ទីបំផុត​ទេវលោក​ទៀត មាណព​នេះ នឹង​ប្រាថ្នា​នូវ​គ្រឿង​បាំង​ដែល​កើតអំពី​សំពត់ និង​ផ្កា ក្នុង​កាលណា (ទេវបុត្រ) ដឹង​នូវ​ចិត្ត​របស់​មាណព​នេះ នឹង​បាំង​អស់​កាល​ជានិច្ច (ក្នុង​កាលនោះ) មាណព​នោះ ច្យុត​ចាក​ទេវលោក ត្រូវ​កុសល​មូល​ដាស់តឿន ជា​អ្នក​ប្រកបដោយ​បុញ្ញកម្ម នឹង​មានផៅ​សន្តាន​ដ៏​ប្រសើរ។ ក្នុង​មួយ​សែន​កប្ប​ទៀត ព្រះ​សាស្តា ព្រះនាម​គោតម ទ្រង់​សម្ភព​ក្នុង​ឱក្កា​កត្រកូល នឹង​ត្រាស់​ក្នុង​លោក។ ព្រះ​គោតម​សក្យ​បុង្កវៈ ទ្រង់​ជ្រាប​ហេតុ​ទាំងអស់​នុ៎ះហើយ ទ្រង់​គង់នៅ​ក្នុង​ពួក​ភិក្ខុ ហើយ​តាំង​មាណព​នេះ ក្នុង​ទី​ជា​ឯតទគ្គៈ នឹង​បាន​ជា​សាវ័ក​របស់​ព្រះ​សាស្តា ឈ្មោះ​បិ​លិ​ន្ទវ​ច្ឆៈ។ បិ​លិ​ន្ទវ​ច្ឆ​តេ្ថ​រនោះ មាន​ពួក​ទេវតា អសុរ គន្ធព្វ ភិក្ខុ ភិក្ខុនី និង​គ្រហស្ថ ធ្វើសក្ការៈ​ដូចគ្នា បាន​ជាទីស្រឡាញ់​នៃ​ជន​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ។ បុញ្ញកម្ម​ដែល​ខ្ញុំ​ធ្វើ​ហើយ ក្នុង​កប្ប​ទីមួយ​សែន ឲ្យផល​ដល់​ខ្ញុំ​ក្នុង​ជាតិនេះ។ ខ្ញុំ​រួច​ស្រឡះ​ហើយ ដូចជា​កម្លាំង​កូនសរ ខ្ញុំ​ដុត​បំផ្លាញ​នូវ​កិលេស​ទាំងឡាយ​ហើយ
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637643078355291063
ទៅកាន់ទំព័រ៖