ព្រះត្រៃបិដក ភាគ ៧៤
ឱ! កម្មដែលខ្ញុំធ្វើល្អហើយ ចំពោះបុញ្ញក្ខេត្តដ៏ប្រសើរ ព្រោះហេតុដែលខ្ញុំធ្វើគ្រឿងសក្ការចំពោះបុញ្ញក្ខេត្តទើបខ្ញុំដល់នូវអចលបទ គឺព្រះនិព្វាន។ មាណពណា ជាប្រធានខាងដើម បានឲ្យទានដ៏ប្រសើរមិនខ្វះខាត នេះជាផលនៃទានរបស់មាណពនោះ។ ព្រោះតែខ្ញុំបានថ្វាយឆត្រ ចំពោះព្រះសុគត និងព្រះសង្ឃ ជាគណៈសង្ឃដ៏ឧត្តម ទើបបាននូវអានិសង្ស ៨ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំមិនស្គាស់ត្រជាក់ ១ ក្តៅ ១ ផង់ធូលីមិនប្រឡាក់ ១ ខ្ញុំមិនមានឧបទ្រព ១ មិនមានចង្រៃ ១ ខ្ញុំត្រូវគេគោរពកោតក្រែងសព្វៗ កាល ១ ខ្ញុំមានសម្បុរដ៏សុខុម ១ ខ្ញុំមានចិត្តក្លៀវក្លា ១។ កាលខ្ញុំអន្ទោលទៅក្នុងភពតូចធំ ឆត្រទាំងមួយសែន ប្រកបដោយគ្រឿងអលង្ការគ្រប់មុខ តែងបាំងលើក្បាលរបស់ខ្ញុំ ព្រោះហេតុនៃបុញ្ញកម្មនោះ វៀរលែងតែជាតិនេះចេញ ព្រោះហេតុនោះ បានជាក្នុងជាតិនេះ ខ្ញុំមិនមានឆត្របាំង តែអំពើទាំងអស់ដែលខ្ញុំធ្វើហើយ នាំឲ្យបាននូវឆត្រគឺវិមុត្តិ។
ID: 637643078569040242
ទៅកាន់ទំព័រ៖