ព្រះត្រៃបិដក ភាគ ៧៤

ព្រោះតែ​ខ្ញុំ​ថ្វាយ​នូវ​សំពត់​ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​នូវ​អានិសង្ស ៨ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ​ខ្ញុំ​មាន​វណ្ណៈ​ដូច​មាស ១ ប្រាសចាក​ធូលី ១ ប្រកបដោយ​ពន្លឺ ១ មាន​តេជះ ១ ខ្លួន​របស់ខ្ញុំ​ជិ​តសិ្នទ្ធ ១ កាល​ខ្ញុំ​អន្ទោល​ទៅ​ក្នុង​ភព​តូច​ធំ សំពត់​ទាំង​មួយ​សែន ពណ៌ស លឿង និង​ក្រហម រមែង​បាំង​លើ​ក្បាល​ខ្ញុំ ១ នេះ​ជា​ផល​នៃ​ទាន​សំពត់ ខ្ញុំ​រមែង​បាន​នូវ​សំពត់​កា​សេយ្យ​ពស្រ្ត និង​សំពត់​កម្ពល ១ បាន​នូវ​សំពត់​ដែល​ធ្វើ​ដោយ​សំបក​ឈើ និង​សំពត់​ធ្វើ​ដោយ​កប្បាស ក្នុង​ទី​ទាំងពួង ១ ព្រោះ​អានិសង្ស​នៃ​សំពត់​ទាំងឡាយ​នោះ។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​បាត្រ ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​នូវ​អានិសង្ស ១០ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ ខ្ញុំ​រមែង​ប្រើប្រាស់​ថាស​មាស ១ ថាស​កែវមណី ១ ថាស​ប្រាក់ ១ ថាស​ដែល​ធ្វើអំពី​កែវ​ទទឹម គ្រប់​កាល​ទាំងពួង ១ ខ្ញុំ​ជា​អ្នក​មិន​មាន​ឧបទ្រព ១ មិន​មាន​ចង្រៃ ១ ខ្ញុំ​ត្រូវ​គេ​គោរព​កោតក្រែង​គ្រប់​កាល ១
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637643078801228174
ទៅកាន់ទំព័រ៖