ព្រះត្រៃបិដក ភាគ ៧៤

ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​សំពត់​តម្រងទឹក និង​ធម្ម​ក្រក ចំពោះ​ព្រះ​សុគត ទើបបាន​អានិសង្ស ៥ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ​ខ្ញុំ​កន្លង​ផុត​នូវ​ជន​ទាំងពួង បាន​នូវ​អាយុ​ជា​ទិព្វ ១ ពួក​ចោរ​ជាស​ត្រូវ​កំហែង​មិនបាន គ្រប់​កាល​ទាំងពួង ១ បុគ្គល​មិន​ហ៊ាន​ធ្វើ​នូវ​ការបៀតបៀន ដោយ​គ្រឿង​សស្រ្តាវុធ ១ ដោយ​ថ្នាំពិស ១ សេចក្តី​ស្លាប់​ក្នុង​ចន្លោះ​មិន​មាន ១ ដោយ​អានិសង្ស​នៃ​តម្រងទឹក និង​ធម្ម​ក្រក​ទាំងនោះ​របស់ខ្ញុំ។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​វត្ថុ​សម្រាប់​ទ្រ​ប្រេង ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៥ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ ខ្ញុំ​មាន​រូច​ដូច​មាស ១ មាន​វ័យ​ដ៏​ល្អ ១ មានចិត្ត​ខ្ពស់​ឡើង​ដោយ​ល្អ ១ មានចិត្ត​មិន​រវើរវាយ ១ មាន​គេ​គ្រប់គ្រង​រក្សា​ហើយ ដោយ​ការ​រក្សា​គ្រប់យ៉ាង ១។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​បំពង់ម្ជុល ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​នូវ​អានិសង្ស ៣ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ ខ្ញុំ​បាន​នូវ​គុណធម៌​ទាំងនេះ គឺ​សុខ​ក្នុងចិត្ត ១ សុខ​ក្នុង​កាយ ១ សុខ
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637643079673884077
ទៅកាន់ទំព័រ៖