ព្រះត្រៃបិដក ភាគ ៧៤

ធម៌​ទាំងឡាយ​ណាមួយ ជា​គ្រឿង​ដាស់តឿន​នូវ​សតិ និង​បញ្ញា​ដែល​ខ្ញុំ​បាន​ចេះដឹង​ហើយ ធម៌​ទាំងនោះ ខ្ញុំ​ចងចាំ​ទុក​មិន​ភ្លេច​ឡើយ ធម៌​ទាំងនោះ ខ្ញុំ​វិនិច្ឆ័យ​ល្អ​ហើយ។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ភាជន៍​ជា​គ្រឿង​ប្រើប្រាស់​ចំពោះ​ព្រះពុទ្ធ និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៣ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ ខ្ញុំ​បាន​នូវ​ភាជន៍​ទាំងឡាយ​ជា​វិការៈ​នៃ​មាស ជា​វិការៈ​នៃ​កែវមណី ជា​វិការៈ​នៃ​កែវផលិក ឬជា​វិការៈ​នៃ​កែវ​ទទឹម ១ បាន​នូវ​ភរិយា ខ្ញុំប្រុស ខ្ញុំស្រី ដំរី សេះ រថ ពលថ្មើរជើង ស្រ្តីជា​អ្នកមាន​វត្ត​ដល់​ប្តី និង​គ្រឿង​ប្រើប្រាស់ គ្រប់​កាល​ទាំងពួង ១ ខ្ញុំ​ពិចារណា​នូវ​វិជ្ជា បទ​នៃ​មន្ត អា​គម​ផ្សេងៗ ជាច្រើន និង​សិល្បៈ​ទាំងពួង ជា​គ្រឿង​ប្រើប្រាស់​គ្រប់​កាល​ទាំងពួង ១។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​នូវ​ថាស ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៣ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637643080133727898
ទៅកាន់ទំព័រ៖