ព្រះត្រៃបិដក ភាគ ៧៤

គឺ​ខ្ញុំ​បាន​ថាស​ជា​វិការៈ​នៃ​មាស ជា​វិការៈ​នៃ​កែវមណី ជា​វិការៈ​នៃ​កែវផលិក ឬជា​វិការៈ​នៃ​កែវ​ទទឹម ១ បាន​នូវ​ថាស​ឈ្មោះ​អស្ស​ដ្ឋ​កៈ ដែល​ធ្វើអំពី​ផែនក្តារ មាន​សណ្ឋាន​ដូច​ស្លឹក​ឈូក ឬមាន​សណ្ឋាន​ដូច​ស័ង្ខ សម្រាប់​ដាក់​ទឹកឃ្មុំ ១ បាន​នូវ​គុណធម៌​ទាំងនេះ គឺ​វត្ត​គុណ សេចក្តី​ប្រតិបត្តិ​ក្នុង​អាចារៈ និង​កិរិយា ១ ដោយ​អានិសង្ស​នៃ​ការ​ថ្វាយ​នូវ​ថាស​នោះ។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​នូវ​ភេសជ្ជៈ ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ១០ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ ខ្ញុំ​ជា​អ្នកមាន​អាយុវែង ១ មាន​កម្លាំង ១ មាន​ប្រាជ្ញា ១ មាន​ពណ៌​សម្បុរ ១ មានយស ១ មាន​សេចក្តី​សុខ ១ មិន​មាន​ឧបទ្រព ១ មិន​មាន​ចង្រៃ ១ ត្រូវ​គេ​គោរព​កោតក្រែង​សព្វកាល ១ ខ្ញុំ​មិន​មានការ​ព្រាត់ប្រាស​ចាក​សត្វ និង​សង្ខារ​ជាទី​ស្រលាញ់ ១ ដោយ​អានិសង្ស​នៃ​ការ​ថ្វាយ​ភេសជ្ជៈ​របស់ខ្ញុំ​នោះ។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​នូវ​ស្បែកជើង​ចំពោះ​ព្រះ​ជិនស្រី និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៣ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ។
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637643080339352820
ទៅកាន់ទំព័រ៖