ព្រះត្រៃបិដក ភាគ ៧៤

ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ឈើច្រត់​ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៥ ប្រការ ដ៏​សមគួរ​ដល់​អំ​ពើប​ស់​ខ្ញុំ គឺ​ខ្ញុំ​មានកូន​ច្រើន ១ ខ្ញុំ​មិន​តក់ស្លុត ១ ខ្ញុំគេ​មិន​កំហែង​បាន​គ្រប់​កាល ត្រូវ​គេ​ថែរក្សា​ដោយ​គ្រឿង​រក្សា​គ្រប់យ៉ាង ១ ខ្ញុំ​មិន​ស្គាល់​សេចក្តី​ភ្លាំងភ្លាត់ ១ ចិត្ត​របស់ខ្ញុំ​មិន​ចេះ​ភ័ន្តច្រឡំ ១។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ឱសថ​បន្តក់​ភ្នែក ចំពោះ​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៨ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ​ខ្ញុំ​មាន​ភ្នែក​ទូលាយ ១ មាន​សម្បុរស ១ លឿង ១ ក្រហម ១ មាន​ភ្នែក​ថ្លា​មិន​ល្អក់ ១ ជា​អ្នក​វៀរចាក​រោគ​គ្រប់យ៉ាង ១ ខ្ញុំ​បាន​ចក្ខុ​ទិព្យ ១ បញ្ញាចក្ខុ​ដ៏​ប្រសើរ ១ ខ្ញុំ​បាន​គុណធម៌​ទាំងនេះ ដោយ​អានិសង្ស​នៃ​ការ​ថ្វាយ​នូវ​ឱសថ​បន្តក់​ភ្នែក​នោះ។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​កូនសោ ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​កូនសោ​គឺ​ញាណ សម្រាប់​បើកទ្វារ​ព្រះធម៌។
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637643080744977896
ទៅកាន់ទំព័រ៖